ក្រុមហ៊ុន ​Samsung​ ប្តឹង​ក្រុមហ៊ុន ​Apple ដោយ​ទាមទារ​អោយ​បញ្ឈប់​លក់​ទូ​ស័ព្ទ ​iPhone 4S

ក្រុមហ៊ុន​ទូរស័ព្ទ​ Samsung​ បាន​ដាក់​ពាក្យបណ្តឹង​ អំពី​ការរំលោភ​កម្មសិទ្ធិបញ្ញា​ក្នុង​ប្រទេស​បារាំង​និង​អ៊ីតាលី ដោយ​ទាមទារ​ថា ទូរស័ព្ទ ​iPhone 4S គួរតែ​ត្រូវបាន​ហាម​ឃាត​មិន​អោយ​ចេញ​លក់ ដោយសារ​តែ​មា​នការលួចចម្លង​បច្ចេក​វិទ្យា​ប្រព័ន្ធ ​wireless ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន ​Samsung​។​

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​ Samsung​ បាន​និយាយថា “ ក្រុមហ៊ុញ​ Apple​ បាន​បន្ត​រំលោភ​បំពាន​លើ​កម្មសិទ្ធិបញ្ញា​របស់​យើង ដោយ​លួច​ចម្លង​បញ្ចេ​ក​វិទ្យា​របស់​យើង​។ ឥឡូវនេះ វា​ជា​ការ​ចំ​បាច់​ដែល​យើង​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ ការពារ​បញ្ចេ​ក​វិទ្យា​ថ្មីៗ​ដែល​យើង​មាន​”​។​
​នាយក​គ្រប់គ្រង​ម្នាក់​របស់​ក្រុមហ៊ុន ​Samsung បាន​និយាយប្រាប់​កាសែត ​Korea Times ថា “ នៅពេល​ដែល​ទូ​ស័ព្ទ ​iPhone5 នឹង​មក​ដល់​ទី​នេះ​(​បារាំង​និង​អ៊ីតាលី​)  ក្រុមហ៊ុន ​Samsung​ មាន​ផែនការ​នាំយក​ករណី​បណ្តឹង​ប្រឆាំង​ក្រុមហ៊ុន​ Apple​ ទៅ​តុលាការ​នៅ​ទីនេះ​ចំពោះ​ការរំលោភបំពាន​កម្មសិទ្ធិ​បញ្ញា​អំពី​បញ្ចេ​ក​ វិទ្យា​ប្រព័ន្ធ​ wireless​ របស់​ក្រុម ​Samsung”​។​
​បណ្តឹង​នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​ចំណាត់ការ​ផ្លូវច្បាប់​ជា​ បន្តបន្ទាប់​របស់​ក្រុមហ៊ុន​ Apple ប្រឆាំង​ក្រុមហ៊ុន ​Samsung ​ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​លួច​ចម្លង​បញ្ចេ​ ក​វិទ្យា​ពី​ទូរស័ព្ទ ​iPhone និង iPad​របស់​ក្រុមហ៊ុន​ Apple ។​

​ទោះ​ជា​ក្រុម​ហុន​ទាំង​២​ជាប់​ក្នុង​ជម្លោះ​ដ៏​ជូរចត់​អំពី​ កម្មសិទ្ធិបញ្ញា ក៏​ក្រុមហ៊ុន​ Samsung Electronics កាលពី​ថ្ងៃ​អង្គារ​បាន​សម្តែង​ទុក្ខ​ក្រៀមក្រំ​និង​សោកស្តាយ​ចំពោះ​មរណភាព​ របស់​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ Apple​ លោក​ស្ទីវ ចបស៍ ដោយ​បាន​ហៅ​លោក​ថា​ជា​"​កំពូល​សហគ្រិន​"​ជាមួយ​នឹង​ស្មារតី​ច្នៃប្រឌិត​និង​ ការបង្កើត​គំនិត​ថ្មី​។​នាយក​របស់​ Samsung​ លោក​ជី អែ​ស ច​យ បាន​និយាយថា​"​លោក​ប្រធាន​ស្ទីវ ចបស៍​បាន​បញ្ចេញ​បំលាស់ប្តូរ​បដិវត្តន៍​ជាច្រើន​ចំពោះ​ឧស្សាហកម្ម​ បច្ចេកវិទ្យា​ព័ត៌មាន​និង​ជា​កំពូល​សហគ្រិម​មួយរូប​"៕

ដកស្រង់ពី: www.kqube.com

No comments:

Post a Comment