តាមគេហទំព័រ Allvoices បានឲ្យដឹងថា នៅពេលបញ្ហានេះបានកើតឡើង អាជ្ញាធរអាមេរិកាំង មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈ ដែលពួកគេមានការភ័យខ្លាចថា អាចមានបុគ្គលិកណាម្នាក់នៅក្នុងក្រុមហ៊ុន បានបង្កឡើងដោយសម្ងាត់។
នៅក្នុងសវនាការ លោក Glenn Magnham បានពន្យល់ពីរបៀប និងមូលហេតុដែលខ្លួន ធ្វើការវាយប្រហារលើ បណ្តាញទំនាក់ទំនងសង្គម Facebook ថា ការដែលធ្វើដូចនេះ ព្រោះលោកចង់ដឹងថា តើប្រព័ន្ឋកម្មវិធី ការពារសុវត្ថិភាព Search engine របស់ Yahoo ខ្លាំងដល់កម្រិតណា ហើយក៏ចង់ធ្វើបែបនេះដូចគ្នា ចំពោះបណ្តាវេបសាយមួយចំនួនទៀតផងដែរ។
បើយោងតាមលោក Sandip Patel ដែលជាមន្ត្រីស៊ើបអង្កេតរឿងនេះ បានឲ្យដឹងថា បញ្ហា ដែលលោក Glenn បានបង្កឡើងនេះ វាបានធ្វើឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំង ចំពោះ អាជ្ញាធរអាមេរិកាំង ព្រមទាំងទីភ្នាក់ស៊ើប អង្កេតបទល្មើស FBI ។ កម្មភាពនៃការបង្កបញ្ហានៅក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលធ្វើឡើងដោយ លោក Glenn គឺវាពិតជាឧទាហរណ៍ ដ៏សំខាន់មួយ នៃការប្រព្រឹត្តបទល្មើស ដែលជាការបំផ្លាញ ដល់ប្រព័ន្ឋកម្មវិធី ការពារសុវត្ថិភាព នៃបណ្តាញទំនាក់ទំនង់សង្គម ដែលត្រូវបានយកមកកាត់ក្តីនៅតុលាការ ចក្រភពអងគ្លេស។
និស្សិតអាយុ២៦ឆ្នាំ ដែលជាអ្នកវាយប្រហារដដែលនេះ បាន Download នូវកម្មវិធី PC ផ្ទាល់ខ្លួន ដាក់លើវេបសាយ នៃបណ្តាញទំនាក់ទំនងសង្គម Facebook ហើយរក្សាទុកវាដោយភាពឆ្លាតវៃបំផុត សម្រាប់ជាកម្មសិទ្ឋិផ្ទាល់ខ្លួន នៅខាងក្រៅ Hard Disk ដូចនេះ គាត់អាចធ្វើការបំផ្លាញសំណុំឯកសារ ផ្លូវការនានារបស់គេហទំព័រ និងអាចធ្វើការដោះស្រាយ ឡើងវិញបាននៅពេលក្រោយ ថែមទាំងអាចធ្វើឲ្យគេហទំព័រទាំងមូល គាំងតែម្តងក៏បាន។
ដកស្រង់ពី: គេហទំព័រដើមអម្ពិល
ពិតជាខ្លាំងមែន...
ReplyDelete