កុំព្យូទ័រមួយចំនួនមានផ្ទុកនូវឯកសារសំខាន់ៗ ដូច្នេះប្រាកដណាស់ពេលខ្លះអ្នកប្រើប្រាស់មិនអង្គុយជាប់នឹងម៉ាស៊ីនគ្រប់ពេលទេ ហើយម្យ៉ាងក៏រឹតតែមិនចង់ឲ្យមនុស្សទីពីរ លួចចម្លងឯកសារសំខាន់ៗទាំងនោះដែរ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងក្ដីបារម្ភនេះ Sabay សូមលើកយកពីររបៀបការពារដោយមិនឲ្យអ្នកដទៃអាចCopy ចេញ/ចូល External Device (Flash, External HardDisk) ទិន្នន័យពីម៉ាស៊ីនកុំព្យូទ័ររបស់អ្នកបានឡើយតាមរយៈកម្មវិធី USB Block។
ចង់ដឹងធ្វើរបៀបណានោះ សូមតាមដាន និងអនុវត្តន៍តាមជំហានខាងក្រោម៖
១. ដំបូងត្រូវទាញយក និងដំឡើងកម្មវិធី USB Block ជាមុនសិន ដោយចុចលើតំណភ្ជាប់នេះ
ទាញយកដោយឥតគិតថ្លៃ ចុចទីនេះ
២. បន្ទាប់ពីបានទាញយករួច, សូមដំឡើងដោយចុចស្ដាំ mouse រួចរើសយកពាក្យ “Open” ឬ double click។ បន្ទាប់មកចុចលើប៊ូតុង Next → Next → Next → Install → Finish
៣. ក្រោយពីបានដំឡើងហើយ វានឹងបង្ហាញផ្ទាំង Get Full Version Now។ ត្រង់នេះសូមចុចលើប៊ូតុង Register។ បន្ទាប់ពីនោះនឹងបង្ហាញផ្ទាំង Enter Registration Detail មួយទៀតដើម្បីបំពេញ ដែលមានប្រអប់ Serial Number និង Registration Key។ សូមបំពេញតាម serial ដូចខាងក្រោម៖