របៀប​បិទ​មិន​ឲ្យCopy ឯកសារ​តាម USB




កុំព្យូទ័រ​មួយ​ចំនួន​មាន​ផ្ទុក​នូវ​ឯកសារ​សំខាន់ៗ​ ដូច្នេះ​ប្រាកដ​ណាស់​ពេល​ខ្លះ​អ្នក​ប្រើប្រាស់​មិន​អង្គុយ​ជាប់​នឹង​ម៉ាស៊ីន​គ្រប់​ពេល​ទេ ហើយ​ម្យ៉ាង​ក៏​រឹត​តែ​មិន​ចង់​ឲ្យ​មនុស្ស​ទី​ពីរ លួច​​ចម្លងឯកសារ​សំខាន់ៗ​ទាំង​នោះ​ដែរ។ ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​បារម្ភ​នេះ​ Sabay សូម​លើក​យក​ពីរ​របៀប​ការពារ​ដោយ​មិន​ឲ្យ​អ្នក​ដទៃ​អាច​​Copy ចេញ/ចូល​​ External Device (Flash, External HardDisk) ទិន្នន័យ​ពី​ម៉ាស៊ីន​កុំព្យូទ័រ​​របស់​អ្នក​បាន​ឡើយ​តាមរយៈ​កម្មវិធី USB Block
ចង់​ដឹង​ធ្វើ​របៀបណា​នោះ សូម​តាម​ដាន និង​អនុវត្តន៍​តាម​ជំហាន​ខាង​ក្រោម៖
១. ដំបូង​ត្រូវ​ទាញយក និង​ដំឡើង​កម្មវិធី USB Block ជា​មុន​សិន ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ
ទាញ​យក​ដោយ​ឥតគិត​ថ្លៃ ចុច​ទីនេះ
២. បន្ទាប់​ពី​បាន​ទាញ​យក​រួច, សូម​ដំឡើង​ដោយ​ចុច​ស្ដាំ mouse រួច​រើស​យក​ពាក្យ “Open” ឬ double click។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Next → Next → Next → Install → Finish
៣. ក្រោយ​ពី​បាន​ដំឡើង​ហើយ វា​នឹង​បង្ហាញ​ផ្ទាំង Get Full Version Now។ ត្រង់​នេះ​សូម​ចុច​លើ​ប៊ូតុង Register។ បន្ទាប់​ពី​នោះ​នឹង​បង្ហាញ​ផ្ទាំង Enter Registration Detail មួយ​ទៀត​ដើម្បី​បំពេញ ដែល​មាន​ប្រអប់ Serial Number និង Registration Key។ ​​សូម​បំពេញ​តាម​ serial ដូច​ខាង​ក្រោម៖

-Serial No.: WWW.MPT34M.TK
-Activation Key: 7CA8A6E0B4F470B86AA8C806EEA6D20E
រួចហើយ​ចុច​ប៊ូតុង OK  (ចំណាំៈ សូម​បិទ internet បណ្ដោះ​អាសន្ន​សិន ដើម្បី Active កម្មវិធី​ឲ្យ​ពេញ​លេញ (full version) )
៤. បន្ទាប់​ពី​ធ្វើ​តាម​ដំណាក់​កាល​ខាង​លើ​រួច, សូម​បើក​កម្មវិធី USB Block នេះ​ឡើង​ដែល​មាន​នៅ​លើ Desktop, បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង Set New Password ដើម្បី​កំណត់​លេខ​កូដ​សំងាត់​ការពារ​កុំឲ្យ​អ្នក​ដទៃ​លួច​ចម្លង​ទិន្នន័យ​ចេញ​ចូល​ទៅ External Device (Flash, External HardDisk) បាន, រួច​ហើយ​ចុច​លើ​ប៊ូតុង OK។
៥. ផ្ទាំង​កម្មវិធី USB Block នេះ​នឹង​បើក​ឡើង​មក ហើយ​បាន​ធីក​ទៅ​លើ​ជម្រើស Block USB Device រួច​ស្រាប់។ នេះ​គឺ​មាន​ន័យ​ថា កម្មវិធី​បាន​កំណត់​ជា​ស្រេច (default) មិន​អនុញ្ញាត​ឲ្យ​ចម្លង​ឯកសារ​ចេញ​ចូល​ទៅ​ក្នុង Flash បាន​ឡើយ។
ជា​ចុង​ក្រោយ​បិទ​កម្មវិធី​នេះ រួច​សាកល្បង​ប្រើ​ជា​មួយ Flash Drive ណា​មួយ និង​បើក​ចូល​ទៅ​ទីតាំង Flash Drive នោះ វា​ប្រាកដ​ជា alert សារ​មួយ​នេះ​ភ្លាម។
​ត្រង់​នេះ​មាន ២ជម្រើស​គឺ:
ក/ បើ​ចុច​លើ​ប៊ូតុង Close មាន​ន័យ​ថា​យើង​បិទ​មិន​ឲ្យ​កុំព្យូទ័រ​ស្គាល់ Flash នេះ​ឡើយ
ខ/ តែ​បើ​វាយ​បញ្ចូល password រួច​ចុច​ប៊ូតុង Authorize មាន​ន័យ​ថា​យើង​អនុញ្ញាត​ឲ្យ​កុំព្យូទ័រ​ស្គាល់​USB នេះ​ព្រម​ទាំង​អាច​ចម្លង​ឯកសារ​ចេញ​ចូល​បាន។
(ចំណាំៈ ប្រសិន​បើ​ចង់​ឲ្យ​កុំព្យូទ័រ​ស្គាល់​ប្រភេទ Flash ដែល​យើង​ចង់​ឲ្យ​ស្គាល់​ងាយ​ស្រួល​ប្រើ​លើក​ក្រោយ​មិន​ចាំបាច់​បញ្ចូល password ម្ដង​ទៀត​គ្រាន់​តែ​ធីក​ត្រង់​ឃ្លា Remember (Add to Authorize List)) ជា​ការ​ស្រេច។
(ចង់​លុប​វិញ​ត្រូវ​ចូល​ទៅ​កម្មវិធី USB Block រួច​ហើយ​ចូល​ទៅ Tab “Authorize Device” បន្ទាប់​មក​ចុច​លើ​ប៊ូតុង Remove from List ជា​ការ​ស្រេច។


ចំលងពី:   sabay.com.kh

No comments:

Post a Comment