Absinthe v2.0.4 Untethered Jailbreak iOS 5.1.1 (Unlock)




ប្រព័ន្ធ​ប្រតិបត្តិការ iOS 5.1.1ជំនាន់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Apple អាច Untethered jailbreak បាន​ហើយ​បន្ទាប់​ពី Haker ជនជាតិ​បារាំង Pod2g Chronic Dev-team iPhone Dev-team និង​ប្រធាន​ក្រុម​សហគមន៍ jailbreak ដទៃ​ទៀត​បាន​សហការ​គ្នា​​ដើម្បី​បង្កើត​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Absinthe ជំនាន់ 2.0.4។

Absinthe 2.0.4 អាច Jailbreak លើ device ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 5.1.1 ដូច​ជា៖
- iPhone 3Gs
- iPhone 4
- iPhone 4 CDMA
- iPhone 4S
- iPad 1
- iPad 2 Wifi
- iPad 2 Wifi, R2
- iPad 3 Wifi
- iPad 3 Global
- iPad 3 CDMA
- iPod Touch 3G
- iPod Touch 4G
- AppleTV 2
ប្រភពបានបញ្ជាក់ថា Absinthe ជំនាន់​ចុង​ក្រោយ​នេះ​ងាយស្រួល​ប្រើ​ជាង​ជំនាន់​មុន ​ដោយសារ​តែ​វា​អាច jailbreak បាន​លើ​គ្រប់ device ខាង​លើ​ដោយ​មិន​ចាំបាច់​បិទ device ទាំង​នោះ​ក្នុង DFU mode។ ចំណែក​រយៈ​ពេល​នៃ​ដំណើរ​ការ jailbreak វិញ​គឺ​ចំណាយ​ពេល​ត្រឹម​តែ ៥នាទី​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ​ជា​តំណ​ភ្ជាប់​ដើម្បី​ទាញ​យក Absinthe 2.0.4៖
ចុច​ទីនេះ​ដើម្បី​ទាញ​យក Absinthe 2.0.4 សម្រាប់ Windows
ចុច​ទីនេះ​ដើម្បី​ទាញ​យកAbsinthe 2.0.4 សម្រាប់ Mac
ចុច​ទីនេះ​ដើម្បី​ទាញ​យក Absinthe 2.0.4 សម្រាប់ Linux

No comments:

Post a Comment