Google បានចេញកម្មវិធី Blogger app សំរាប់ iPhone


Blogger (www.blogger.com) គឺជាវ៉ិបសាយ ដែលផ្តល់ជូននូវវ៉ិបប៉្លក ដោយឥតគិតថ្លៃ សំរាប់អ្នកប្រើប្រាស់ ហើយវាមានកំណើត ចាប់តាំងពីឆ្នាំ 1999 មកម្ល៉េះ។ ក្រោយមក វាកាន់តែមានប្រជាប្រិយភាពឡើង នៅពេល Google ទិញវាក្នុងឆ្នាំ 2003។ ថ្ងៃនេះ ក្រុមហ៊ុន Google បានដាក់ចេញនូវ កម្មវិធី Blogger សំរាប់ iPhone ដែលអាចអោយលោកអ្នក ដែលប្រើ iPhone អាចធ្វើការ សរសេរ និងចេញផ្សាយ អត្ថបទ ទៅកាន់ប្ល៉ករបស់ខ្លួន បានយ៉ាងស្រួល។ លោកអ្នកអាចដោនឡូដកម្មវិធីនេះបានដោយស៊េរីពី App Store៕ ដកស្រង់ពី www.ioskhmer.com

1 comment: