របៀប​ធ្វើឱ្យ​ Firefox ដំណើរ​ការ​បាន​លឿន​​​ជាង​មុន

ដើម្បីអោយកម្មវិធី Firfox ដើរលឿនជាងមុនសូមមើលជំហ៊ានដូចខាងក្រោម:
1. ត្រូវ​បើក​កម្មវិធី​ Firefox បន្ទាប់មក​ត្រូវ​វាយ​អក្សរ “about:config”
2. ពេល​វា​ចេញ​ផ្ទាំង​អក្សរ​មួយ​មក​ លោកអ្នក​​ចុច​ជ្រើសរើស​យក​ពាក្យ​យល់​ព្រម​
3. ពេល​នោះ​លោក​អ្នក​នឹង​ឃើញ​តារាង​អក្សរ​ជា​ច្រើន​ជួរ​
4. ត្រូវ​ស្វែង​រក​អក្សរ​ “network.http.pipelining” ហើយ​ចុច​ mouse ខាង​ស្តាំ​ ជ្រើស​រើស​យក​ Toggle ដើម្បី​ប្តូរ​តំលៃ​ពី false ទៅ true


5. បន្ទាប់​មក​ទៀត​ស្វែងរក​អក្សរ​ “network.http.proxy.pipelining” រួច​ចុច​ mouse ខាង​ស្តាំង​ជ្រើស​រើស​យក​ Toggle ដើម្បី​ប្តូរ​តំលៃ​ពី false ទៅ true ដូច​ក្នុង​ជំហាន​ទី​ 4 ដែរ
6. បន្ទាប់​មក​ទៀត​ស្វែងរក​អក្សរ​ “network.http.pipelining.maxrequests” រួច​ហើយ​ចុច​ mouse ខាង​ស្តាំង​ជ្រើស​រើស​យក Modify ទើប​ប្តូរ​លេខដែល​នៅ​ក្នុង​ប្រអប់​ពី​ទាប ទៅ​ខ្ពស់​ ដូចជា​ 10 20 ឬ 30 ក៏បាន​
7. រូចមក​លោកអ្នក​ចុច​ mouse ខាង​ស្តាំ​ត្រង់​ណា​ក៏​បាន​ ហើយ​ចុច​លើ “New” ជ្រើសរើស​យក​ “Integer” បន្ទាប់​មក​វានឹង​ទាម​ទារ​ឱ្យ​ដាក់​ឈ្មោះ​ អ្នក​ត្រូវ​វាយ​អក្សរ​ “nglayout.initialpaint.delay” រួចហើយ​ចុច OK វានឹង​ទាម​ទារ​ឱ្យ​វាយ​លេខ​ចូល​ សូម​វាយ​លេខ 0 ចូល​ទៅ។
8. បិទ​កម្មវិធី​ ហើយ​បើក​ឡើង​វិញ​
9. លោក​អ្នក​នឹង​ឃើញ​ថា​វា​ដំណើរ​ការ​លឿន​ជាង​មុន

No comments:

Post a Comment