MacBook Pro កុំព្យូទ័រ Laptop សំរាប់មនុស្សសម័យថ្មី

Macbook Pro មាន​ច្រើន​ទំហំ​ច្រើន​ប្រភេទ​ដែល​នេះ​វា​អាស្រ័យ​លើ​ចំណង់​ចំណូល​ចិត្ត​របស់ ​អ្នក​ប្រើប្រាស់។ ដោយ​ឡែក​សម្រាប់​ Macbook Pro ដែល​មាន​អេក្រង់​ទំហំ ១៣ អ៊ីញ​វិញ​វា​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​ពិសេស​ម្យ៉ាង​ដែល​អាច​ធានា​ការ​ សឹករិចរិល និង​មាន​ភាព​រឹងមាំ​អាច​ប្រើប្រាស់​បាន​យូរ។ វាបំពាក់​ជាមួយ​អង្គ​គណនា​ប្រភេទ Intel Core i7 ដែល​មាន​ល្បឿន 2.7 GHz និង Ram ទំហំ 4 GB ប្រភេទ DDR3 រួម​ជាមួយ​ថាស​រឹង​ដែល​មាន​ទំហំ 500 GB។


អ្វី​ដែល​កាន់​តែ​ពិសេស វា​អាច​ទប់​ស្កាត់​ការ​សាយភាយ​សារធាតុ​ពុល​ដល់​អ្នក​ប្រើប្រាស់ ដោយ​ត្រូវ​គេ​យក​ទៅ​ពិសោធន៍ និង​បាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន EPEAT របស់​អាមេរិក។ ដោយសារ​តែ​វា​ដំណើរការណ៍​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ចុងក្រោយ Mac OS X Lion លោក​អ្នក​ក៏​លែង​ភ័យ​បារម្ភ​ពី​ការ​ជ្រៀត​ចូល​មេរោគ​ពី​កុំព្យូទ័រ​ដទៃ​ទៀត​ បាន​យ៉ាង​គាប់​ប្រសើរ។ ជាមួយ​គ្នា​នេះ​ដែរ កុំព្យូទ័រ​ប្រភេទ​នេះ​ល្អ​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​ កម្សាន្ត​ដោយ​សារ​វា​មាន​ល្បឿន​លឿន និង​មាន​ក្រាហ្វិក​ប្រភេទ Intel HD ដែល​ធ្វើ​ឲ្យ​រូបភាព និង​ការ​ដំណើរការណ៍​មិន​មាន​ភាព​រអាក់រអួល។
វាក៏​បាន​ភ្ជាប់​ជាមួយ​នូវ​កម្មវិធី​មួយ​ចំនួន​ដូចជា I Movie ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​ចូលចិត្ត​កាត់ត​វីដេអូ​ និង Photo Booth សម្រាប់​ធ្វើ​ការ​រចនា​រូប​ថត។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ទៅ​ទៀត​នោះ ជាមួយ​បច្ចេកវិទ្យា Multitouch Gesture អ្នក​គ្រាន់​តែ​ប្រើ​ម្រាម​ដៃ​ប៉ុណ្ណោះ​ដើម្បី​ទាញ​ចុះ​ទាញ​ឡើង ឬ​ធ្វើ​សកម្មភាព​ណាមួយ​តាម​ការ​ចង់​បាន។ លើស​ពី​នេះ​វា​ក៏​អាច​ប្រើ​ជាមួយ Window 7 ជាមួយ​គ្នា​បាន​ផង​ដែរ៕

លក្ខណះពិសេស

- OS                 : Mac OS X Lion and window 7
- Display          : 13.3-inch(diagonal) LED-backlit glossy widescreen display, 1280-by-800 resolution
- HDD               : 500GB Serial ATA, 5400 rpm
- Memory         : 4GB (two 2GB SO-DIMMs) of 1333MHz DDR3 SDRAM, supports up to 8GB
- CPU               : Intel Core i7 (2.7 GHz)
- Graphics        : Intel HD Graphics 3000 processor with 384MB of DDR3 shared with main memory
- CD-ROM         : 8x slot-loading SuperDrive(DVD±R DL/DVD±RW/CD-RW)
- Audio             : Stereo speakers with subwoofer, omnidirectional microphone, combined headphone/line in
- Networking    : 10/100/1000BASE-T (Gigabit) Ethernet
- Wireless        : Wi-Fi (based on IEEE 802.11n specification), IEEE 802.11a/b/g compatible
- Bluetooth      : Bluetooth 2.1 + EDR (Enhanced Data Rate) wireless technology

- Weight          : 2.04kg
- Price             : 1,599$

No comments:

Post a Comment