ក្រុមហ៊ុនទូរស័ព្ទ Samsung បានដាក់ពាក្យបណ្តឹង អំពីការរំលោភកម្មសិទ្ធិបញ្ញាក្នុងប្រទេសបារាំងនិងអ៊ីតាលី ដោយទាមទារថា ទូរស័ព្ទ iPhone 4S គួរតែត្រូវបានហាមឃាតមិនអោយចេញលក់ ដោយសារតែមានការលួចចម្លងបច្ចេកវិទ្យាប្រព័ន្ធ wireless ដែលកាន់កាប់ដោយក្រុមហ៊ុន Samsung។
អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Samsung បាននិយាយថា “ ក្រុមហ៊ុញ Apple បានបន្តរំលោភបំពានលើកម្មសិទ្ធិបញ្ញារបស់យើង ដោយលួចចម្លងបញ្ចេកវិទ្យារបស់យើង។ ឥឡូវនេះ វាជាការចំបាច់ដែលយើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដើម្បី ការពារបញ្ចេកវិទ្យាថ្មីៗដែលយើងមាន”។
នាយកគ្រប់គ្រងម្នាក់របស់ក្រុមហ៊ុន Samsung បាននិយាយប្រាប់កាសែត Korea Times ថា “ នៅពេលដែលទូស័ព្ទ iPhone5 នឹងមកដល់ទីនេះ(បារាំងនិងអ៊ីតាលី) ក្រុមហ៊ុន Samsung មានផែនការនាំយកករណីបណ្តឹងប្រឆាំងក្រុមហ៊ុន Apple ទៅតុលាការនៅទីនេះចំពោះការរំលោភបំពានកម្មសិទ្ធិបញ្ញាអំពីបញ្ចេក វិទ្យាប្រព័ន្ធ wireless របស់ក្រុម Samsung”។
បណ្តឹងនេះគឺជាការឆ្លើយតបទៅនឹងចំណាត់ការផ្លូវច្បាប់ជា បន្តបន្ទាប់របស់ក្រុមហ៊ុន Apple ប្រឆាំងក្រុមហ៊ុន Samsung ដែលត្រូវបានចោទប្រកាន់ថាបានលួចចម្លងបញ្ចេ កវិទ្យាពីទូរស័ព្ទ iPhone និង iPadរបស់ក្រុមហ៊ុន Apple ។
ទោះជាក្រុមហុនទាំង២ជាប់ក្នុងជម្លោះដ៏ជូរចត់អំពី កម្មសិទ្ធិបញ្ញា ក៏ក្រុមហ៊ុន Samsung Electronics កាលពីថ្ងៃអង្គារបានសម្តែងទុក្ខក្រៀមក្រំនិងសោកស្តាយចំពោះមរណភាព របស់សហស្ថាបនិករបស់ក្រុមហ៊ុន Apple លោកស្ទីវ ចបស៍ ដោយបានហៅលោកថាជា"កំពូលសហគ្រិន"ជាមួយនឹងស្មារតីច្នៃប្រឌិតនិង ការបង្កើតគំនិតថ្មី។នាយករបស់ Samsung លោកជី អែស ចយ បាននិយាយថា"លោកប្រធានស្ទីវ ចបស៍បានបញ្ចេញបំលាស់ប្តូរបដិវត្តន៍ជាច្រើនចំពោះឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាននិងជាកំពូលសហគ្រិមមួយរូប"៕
ដកស្រង់ពី: www.kqube.com
No comments:
Post a Comment