ប្រព័ន្ធ iOS 5 ចេញជាផ្លូវការហើយ ជាមួយនឹងមុខងារថ្មីៗជាង ២០០

ប្រព័ន្ធ iOS ទីបំផុត បានចេញមកហើយ។ វាមកជាមួយនូវ កំណែទំរង់ និងមុខងារថ្មីជាង 200 ដូចជា ប្រព័ន្ធដាស់តឿនថ្មី, ការរួមបញ្ចូល សេវា Twitter ជាស្រេចក្នុងប្រព័ន្ធ, ប្រព័ន្ធផ្ញើសារ iMessage, មុខងាររក្សាទិន្នន័យអនឡាញ iCloud និងមុខងារបញ្ជារដោយប្រើសំលេង Siri (សំរាប់ iPhone 4S​ តែប៉ុណ្ណោះ) ជាដើម។ iOS អាចដំឡើងបាននៅលើ iPhone 4S, iPhone 4, iPhone 3GS, iPod Touch 4G, iPod Touch 3G, iPad 2និង iPad 1។ iPhone 2G និង 3G មិនអាចដំឡើងបានទេ។
ចំណាំ: សំរាប់លោកអ្នក ដែលប្រើ Ultrasn0w និងជើងស៊ីម Gevey ដើម្បី unlock ត្រូវរក្សា Baseband ជាមុនសិន មុននឹង ដំឡើង iOS 5 ហើយបច្ចុប្បន្ន iOS 5 អាចត្រឹមតែ Tethered Jailbreak ប៉ុណ្ណោះ ជាមួយកម្មវិធី redsn0w ដែលនេះ មានន័យថា ពេលបិទបើក ម៉ាស៊ីន ត្រូវការកម្មវិធីកុំព្យូទ័រជំនួយ ទើបអាចបើកបាន




 Download iOS 5 here
ដកស្រង់ពី:  ioskhmer.com

No comments:

Post a Comment